សារព័ត៌មានបៃតងប៉ុស្តិ៍

CMAC ប្រើកម្លាំងប្រមាណជិត៨០កងអនុសេនាតូច​ ​ ដាក់ពង្រាយដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋានក្រោយស្ងប់សង្គ្រាម

05-មករា-2026 - ម៉ោង 02:37:PM


ដោយ៖ កែវ រតនៈ

អគ្គនាយកមជ្ឈមណ្ឌលសកម្មកម្ចាត់មីនកម្ពុជា​ លោក ហេង រតនា បានបញ្ជាក់ដូចនេះនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង​ ខណៈដែលលោកបានជួបសំណេះសំណាលជាមួយសិក្ខាកាមហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេស​ និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទាំង​​និង​ការបំពាក់សម្ភារបច្ចេកទេសតាមអគារនិមួយៗ។ សូ​មជម្រាបជូនថា​ សំណង់អគារទាំងអស់និងសម្ភារបច្ចេកទេសទទួលបានពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

​លោក ហេង រតនា បញ្ជាក់ថា​ កម្លាំងអង្គភាពCMAC បាននិងកំពុងបំពេញប្រតិបត្តិការក្នុងការធានាសុវត្ថិភាព​​ដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋាននិងផ្ទះសំបែងវិញ​ ដោយបានពង្រាយកម្លាំងនៅតំបន់​រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សៀមចាប់ពីខេត្តកោះកុង​ដល់ខេត្តព្រះវិហារ​ ។ កម្លាំងអង្គភាពCMAC ប្រមាណជិត៨០កងអនុសេនាតូច​ឬក្រុម​ ត្រូវបានដាក់ពង្រាយដើម្បីឆ្លើយតបសំនូមពរដ៏ចាំបាច់និងបន្ទាន់បំផុតនេះ​។

ក្នុងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃមកលើកទឹកដីកម្ពុជា ថៃបានប្រើប្រាស់អាវុធគ្រាប់ប្រភេទបាញ់​​មក​​លើទឹកដីកម្ពុជា មិនថាតែវត្តអារាម សាលារៀន មន្ទីរពេទ្យ និងតំបន់ដែលប្រជាពលរដ្ឋរស់នៅ​។ ការណ៍នេះបានធ្វើឱ្យគ្រាប់ផ្ទុះបានរាយបាយនៅក្នុងតំបន់ជាច្រើនក្នុងជាប់ព្រំដែនកម្ពុជា-ថៃ ចាប់ពីខេត្តកោះកុង​ដល់ខេត្តព្រះវិហារ៕

រូបភាព៖ ហ្វេសប៊ុក លោក ហេង រតនា

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្រកាន់យកការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានដែលថា "ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា"  គ.ស.ម.ក.អំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាន់ ដើម្បី​ ការពារអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា CMAC ប្រើកម្លាំងប្រមាណជិត៨០កងអនុសេនាតូច​ ​ ដាក់ពង្រាយដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋានក្រោយស្ងប់សង្គ្រាម មេសហជីព អំពាវនាវដល់អតីតពលករត្រឡប់មកពីថៃ ចូលរៀនជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន យោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឥតដាច់ស្ទើរពេញមួយយប់ អ្នកនាំពាក្យក្រសួងការជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាកម្ពុជាបើកការបាញ់ប្រហារមុនទៅលើកងទ័ពខ្លួន រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសន្និសីទស្តីពី « គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» លើកទី៧ នៅសិង្ហបុរី អង្គការ សមាគម សហជីព និងសហគមន៍នៅកម្ពុជាជាង២០០ ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម