
ដោយ៖ កែវ រតនៈ
ការអំពាវនាវនេះ ស្របពេលដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញដេរ ជូនអតីតពលករត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
វគ្គបណ្ដុះបណ្ដាលនេះ គ្រោងរៀបចំរយៈពេល ៣ខែ ដោយបានចាប់ផ្ដើមពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយត្រូវរៀបចំជា ៦៦វគ្គ។ វគ្គនីមួយៗមានសិក្ខាកាមចំនួន ៣៥នាក់ ហើយការបណ្ដុះបណ្ដាល មានរយៈពេល ៧ថ្ងៃជាប់គ្នាក្នុងមួយវគ្គ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣០ ខែធ្នូនេះថា សម្រាប់អតីតពលករត្រឡប់មកពីថៃ ដែលចង់បានឱកាសការងារនៅតាមរោងចក្រ-សហគ្រាស គួរតែចុះឈ្មោះចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញដេរដោយឥតគិតថ្លៃនេះ ពីព្រោះក្រោយរៀនចប់នឹងទទួលបានការងារ ដែលនឹងទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ដែលអាចពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ព្រមទាំងមានប្រាក់សោធន ថែមទៀតផង។
លោក បានបន្តថា «ដូចនេះ បងប្អូនអតីតពលករសូមមកទទួលយកនូវឱកាស ទទួលបាននូវការបណ្ដុះបណ្ដាលជំនាញកាត់ ដេរ ដោយមិនចាំបាច់ចំណាយប្រាក់បង់ថ្លៃរៀននូវជំនាញនេះ ហើយក្នុងអំឡុងពេលរៀនបងប្អូនទទួលបាននូវប្រាក់ឧបត្ថម្ភចំនួន ៨ដុល្លារក្នុងមួយថ្ងៃ ដូចកម្មករ-និយោជិតដែលកំពុងធ្វើការនៅក្នុងរោងចក្រ-សហគ្រាសផងដែរ»។
លោក សំ សឿន បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ សម្រាប់បងប្អូនអតីតពលករដែលចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏នឹងទទួលបាននូវការផ្ដល់ជូនមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ អាហារថ្ងៃត្រង់ និងអាហារសម្រន់ ហើយបន្ទាប់ពីរៀន ចប់អតីតពលករ នឹងទទួលបានឱកាសការងារនៅតាមរោងចក្រ-សហគ្រាស ដែលសហការក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងដែរថា គិតត្រឹមចុងសប្ដាហ៍មុន មានពលករ និងប្រជាពលរដ្ឋ បានចុះឈ្មោះចូលរៀនវគ្គជំនាញកាត់ដេរប្រមាណជា ២៧៦នាក់ ដោយក្នុងនោះជាង ៩០ភាគរយ ជាពលករមកពីប្រទេសថៃ។
លោកបន្តថា គិតចាប់តាំងពីថ្ងៃប្រកាសឱ្យមានការបើកវគ្គបណ្តុះបណ្តាលជំនាញដេរនេះមក ក្រសួង បានរៀបចំវគ្គបណ្តុះបណ្តាលបានចំនួន ៨វគ្គរួចមកហើយ ដែលក្នុងនោះអ្នកបានរៀនចប់ដោយជោគជ័យ នឹងទទួលយកឱកាសការងារនៅរោងចក្រ-សហគ្រាស ដែលពួកគាត់បានចូលរួមវគ្គបណ្តុះបណ្តាលមានចំនួន ២៧២នាក់។
បើតាមអ្នកនាំពាក្យដដែល អតីតពលករ និងប្រជាពលរដ្ឋ ដែលមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ អាចទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខ ០៧៦ ៨៦៣ ៣៤៨៤/ ០១៦ ៧៨៦ ៦៥៥/ ០៨៨ ៣៥៩ ៥៤៣៦/ ០៧១ ៤៨៨ ៨៩០៥ ឬក៏អាចទាក់ទងមកលេខ Hotline ១២៩៧ ក៏បានដែរ៕





រូបភាព៖ ក្រសួងការងារ
នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្រកាន់យកការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន
ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានដែលថា "ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា"
គ.ស.ម.ក.អំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាន់ ដើម្បី ការពារអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា
CMAC ប្រើកម្លាំងប្រមាណជិត៨០កងអនុសេនាតូច ដាក់ពង្រាយដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋានក្រោយស្ងប់សង្គ្រាម
មេសហជីព អំពាវនាវដល់អតីតពលករត្រឡប់មកពីថៃ ចូលរៀនជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន
យោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឥតដាច់ស្ទើរពេញមួយយប់
អ្នកនាំពាក្យក្រសួងការជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាកម្ពុជាបើកការបាញ់ប្រហារមុនទៅលើកងទ័ពខ្លួន
រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសន្និសីទស្តីពី « គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» លើកទី៧ នៅសិង្ហបុរី
អង្គការ សមាគម សហជីព និងសហគមន៍នៅកម្ពុជាជាង២០០ ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ
06-មករា-2026 - ម៉ោង 04:15:PM
06-មករា-2026 - ម៉ោង 03:21:PM
05-មករា-2026 - ម៉ោង 02:37:PM
30-ធ្នូ-2025 - ម៉ោង 11:23:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា