
ដោយ៖ កែវ រតនៈ
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នាព្រឹកនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១០:៣០នាទី ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុម ការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានបើកកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាលម្អិតអំពីតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
កិច្ចប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែល ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។
បើតាមលោកស្រី ម៉ាលី សុជាតា ការងារដោះមីនមនុស្សធម៌ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នា ទៅវិញទៅមក។ កិច្ចប្រជុំពិភាក្សានេះរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។ សូមបញ្ជាក់ថា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា៕



រូបភាព៖ បណ្ដាញសង្គម
នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្រកាន់យកការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន
ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានដែលថា "ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា"
គ.ស.ម.ក.អំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាន់ ដើម្បី ការពារអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា
CMAC ប្រើកម្លាំងប្រមាណជិត៨០កងអនុសេនាតូច ដាក់ពង្រាយដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋានក្រោយស្ងប់សង្គ្រាម
មេសហជីព អំពាវនាវដល់អតីតពលករត្រឡប់មកពីថៃ ចូលរៀនជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន
យោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឥតដាច់ស្ទើរពេញមួយយប់
អ្នកនាំពាក្យក្រសួងការជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាកម្ពុជាបើកការបាញ់ប្រហារមុនទៅលើកងទ័ពខ្លួន
រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសន្និសីទស្តីពី « គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» លើកទី៧ នៅសិង្ហបុរី
អង្គការ សមាគម សហជីព និងសហគមន៍នៅកម្ពុជាជាង២០០ ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ
06-មករា-2026 - ម៉ោង 04:15:PM
06-មករា-2026 - ម៉ោង 03:21:PM
05-មករា-2026 - ម៉ោង 02:37:PM
30-ធ្នូ-2025 - ម៉ោង 11:23:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា