
អត្ថបទ៖ កែវ រតនៈ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកឡើងថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងបំភ្លៃខុសពីការពិត លើការតវ៉ារបស់ កម្មករនិយោជិតនៅក្រុមហ៊ុនតារាល និងបានច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយបំភ្លៃខុសការពិតទាំងនោះ ដោយចាត់ទុកថា ជាចេតនាញុះញង់បំផ្លាញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
លោកថ្លែងថា៖«ខ្ញុំមើលឃើញថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងតែធ្វើការបំភ្លៃខុសពីការពិតលើការតវ៉ារបស់បងប្អូននៅក្រុមហ៊ុនតារាល ជាក់ស្តែង ការផ្សព្វផ្សាយរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ អាចារ្យហ្វី និង កុច សំបូរ គឺជាការចោទប្រកាន់ដោយអគតិ គ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុង ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីចេតនារញុះញង់និងរុញឱ្យបងប្អូនកម្មករធ្វើខុសច្បាប់ ព្រំទាំងបំផ្លាញទំនាក់ទំនងល្អរវាងថៅកែរោងចក្រនិងកម្មករ»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការពិតនៃបញ្ហារបស់បងប្អូននៅក្រុមហ៊ុនតារាល ដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនោះ គឺពួកគាត់បានចូលធ្វើការជាធម្មតាវិញតាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ លឿនរហ័ស ទាន់ពេលវេលា របស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជក ក្រោយការតវ៉ានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
បើតាម លោក ស៊ុន មេសា ការបំភ្លៃខុសពីការពិតពីសំណាក់ក្រុមប្រឆាំងក្រៅស្រុក មិនមែនទើបតែធ្វើពេលនេះទេ ពោលគឺ ជារឿយៗ ពួកនេះតែងតែចិញ្ចឹមចិត្ត ប៉ុនប៉ងស៊កសៀតចាក់រុកបង្កបញ្ហា បង្កើតភាពវឹកវរ ការបែកបាក់សង្គម នៅពេលមានហេតុការណ៍ណាមួយកើតឡើង ហើយការបំភ្លៃនោះទៀតសោត គឺពួកគេមានបំណង ដើម្បីបំផ្លាញភាពជឿជាក់របស់ប្រជាជនលើរាជរដ្ឋាភិបាល កេងចំណេញផលប្រយោជន៍នយោបាយ ដើម្បីប្រយោជន៍ក្រុមខ្លួន និងបក្ខពួកប៉ុណ្ណោះ មិនមែនជាការផ្តល់ផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាពលរដ្ឋនោះទេ។
ករណីការប្រមូលផ្ដុំតវ៉ារបស់កម្មកររោងចក្រតារាលបានឈានដល់ការព្រមព្រៀងសះជាក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋានដោយកម្មករចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ តុលា។
នៅថ្ងៃទី៣ ខែតុលានេះភ្លាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសម្របសម្រួល និងស្ដាប់ពីសំណូមពររបស់កម្មករនិយោជិត និងបានសម្របសម្រួលជាមួយនឹងនិយោជកដោយផ្អែកទៅលើកត្តាច្បាប់រហូតឈានដល់ការព្រមព្រៀងសះជាភ្លាមៗដែលបានទាមទារចំនួន ១៦ ចំណុច។ ចំណុចទាំងនោះរួមមានការស្នើសុំលុយថ្លៃបាយថ្ងៃត្រង់ ការរក្សាលុយធ្វើការទៀងទាត់(លុយព្រីម) ក្នុងករណីមកយឺតក្រោម១៥ នាទីក្នុងមួយខែ និងការអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ ជាដើម៕





រូបភាព៖ ក្រសួងការងារ
នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្រកាន់យកការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន
ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានដែលថា "ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា"
គ.ស.ម.ក.អំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាន់ ដើម្បី ការពារអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា
CMAC ប្រើកម្លាំងប្រមាណជិត៨០កងអនុសេនាតូច ដាក់ពង្រាយដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋានក្រោយស្ងប់សង្គ្រាម
មេសហជីព អំពាវនាវដល់អតីតពលករត្រឡប់មកពីថៃ ចូលរៀនជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន
យោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឥតដាច់ស្ទើរពេញមួយយប់
អ្នកនាំពាក្យក្រសួងការជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាកម្ពុជាបើកការបាញ់ប្រហារមុនទៅលើកងទ័ពខ្លួន
រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសន្និសីទស្តីពី « គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» លើកទី៧ នៅសិង្ហបុរី
អង្គការ សមាគម សហជីព និងសហគមន៍នៅកម្ពុជាជាង២០០ ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ
06-មករា-2026 - ម៉ោង 04:15:PM
06-មករា-2026 - ម៉ោង 03:21:PM
05-មករា-2026 - ម៉ោង 02:37:PM
30-ធ្នូ-2025 - ម៉ោង 11:23:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា