ភ្នំពេញ – ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ម៉ាស៊ីនថត និងស្លាបប៉ាកកា គឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន ជាពិសេសក្នុងអំឡុងពេលមានការផ្ទុះសង្គ្រាមរវាង កម្ពុជា–ថៃ ដែលបង្កឡើងដោយក្រុមយោធាថៃ។
តាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការពិតតាមរយៈ កញ្ចក់ម៉ាស៊ីនថត និងស្លាបប៉ាកកា បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចុះទៅយកព័ត៌មានដោយផ្ទាល់នៅតំបន់រងគ្រោះ ក្នុងខេត្ត ឧត្តរមានជ័យ បាត់ដំបង និងបន្ទាយមានជ័យ ដែលជាទីតាំងរងការវាយប្រហារដោយគ្រាប់ផ្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកពីយោធាថៃ ក្នុងអំឡុងពេល ២១ថ្ងៃនៃសង្គ្រាមឈ្លានពានលើបូរណភាពទឹកដីកម្ពុជា។
ឯកឧត្តមបានបន្តថា ក្នុងអំឡុងពេលសង្គ្រាមរយៈពេល ២១ថ្ងៃ នេះ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសកម្ម និងសំខាន់ខ្លាំងណាស់ ក្នុងការនាំយកព័ត៌មានពិត បច្ចុប្បន្នភាព និងមានមូលដ្ឋានពិតប្រាកដ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ ព្រមជាមួយគ្នានេះ អ្នកសារព័ត៌មានក៏បាន ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងសង្គ្រាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយដោយប្រទេសជិតខាង ដើម្បីការពារសេចក្តីពិត និងបូរណភាពព័ត៌មានរបស់កម្ពុជា។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ម៉ាស៊ីនថត និងស្លាបប៉ាកកា មិនត្រឹមតែជាឧបករណ៍បញ្ជូនព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាអាវុធដ៏មានប្រសិទ្ធភាព ក្នុងការបង្ហាញការពិត និងការពារអធិបតេយ្យភាពព័ត៌មានរបស់ជាតិ ក្នុងសមរភូមិព័ត៌មានអន្តរជាតិ។
ក្រោមការដឹកនាំ និងសម្របសម្រួលរបស់ ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះទៅយកព័ត៌មានដោយផ្ទាល់នៅទីតាំងនានា ដែលមានការទម្លាក់គ្រាប់ពីយោធាថៃចូលមកក្នុងតំបន់សំខាន់ៗរបស់កម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការសហការយ៉ាងល្អ ក្នុងការជួយសម្របសម្រួលដល់ការងារចុះយកព័ត៌មានរបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលមានសង្គ្រាមឈ្លានពានលើបូរណភាពទឹកដីកម្ពុជា។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការពិតត្រូវបានលាតត្រដាង តាមរយៈម៉ាស៊ីនថត និងស្លាបប៉ាកកា ដែលជាអាវុធដ៏មុតស្រួច និងមានប្រសិទ្ធភាពបំផុតរបស់អ្នកកាសែត ក្នុងសមរភូមិព័ត៌មាន៕



សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន
សាលារៀន និងមន្ទីរពេទ្យជាច្រើននៅបន្តបិទទ្វារក្នុងខេត្តព្រះវិហារ
អង្គការទស្សនៈពិភពលោកនាំយកគ្រាប់ពូជ និងសម្ភារៈសួនបន្លែផ្ដល់ជូនទីតាំងចំនួន១០កន្លែង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប
ក្នុងអំឡុងពេលនេះ តើក្រុមប្រឆាំងនៅក្រៅប្រទេស គួរធ្វើសកម្មភាពកេងចំណេញនយោបាយជាជាងគិតប្រយោជន៍ជាតិជាធំដែរឬទេ?
នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា អង្គការអុកស្វាមស្នើរឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបញ្ឈប់ការជម្លៀស និងបញ្ចប់ទុក្ខវេទនារបស់ជនស៊ីវិល
20 ម៉ោងមុន
12-មករា-2026 - ម៉ោង 11:53:AM
12-មករា-2026 - ម៉ោង 09:01:AM
10-មករា-2026 - ម៉ោង 09:54:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា