សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រាជរដ្ឋាភិបាលសម្រេចបន្ថែមរបបសន្តិសុខសង្គមដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

29-មេសា-2025 - ម៉ោង 09:29:AM

អត្ថបទ៖ វិចិត្រ

រាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៥ បានសម្រេចចេញអនុក្រឹត្យបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងម្នាក់២ម៉ឺនរៀល។

ខ្លឹមសារនៃអនុក្រឹត្យខាងលើចែងថា អតីតមន្ត្រីរាជាការស៊ីវិល និងអតីតយុទ្ធជនដែលបានចូលនិវត្តន៍មុនឆ្នាំ២០២៤ ត្រូវបានបន្ថែមរបបសន្តិសុខសង្គមប្រចាំខែចំនួន២ម៉ឺនរៀល ក្នុងម្នាក់។ ចំពោះអតីតមន្ត្រីរាជការស៊ីវិល ​និងអតីតយុទ្ធជនដែលមានរបបសន្តិសុខសង្គមប្រចាំខែទាបជាង ៨៤៥០០០៛ ត្រូវដំឡើងឱ្យដល់ ៨៤៥០០០៛។  

ខ្លឹមសារនៃអនុក្រឹត្យដដែលនេះក៏បានបញ្ជាក់ឱ្យដឹងថា ការបន្ថែមរបបសន្តិសុខសង្គមនេះគឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះទៅ។

គួបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ សម្ដេចនាយកមន្ត្រី ហ៊ុន​ ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពីការធ្វើសមាហរណកម្ម និងការដំឡើងរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដោយកំណត់ របបសន្តិសុខសង្គមរបស់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨២៥​ ០០០ រៀល ត្រូវដំឡើងឱ្យដល់ ៨២៥​ ០០០ រៀល។​​

ចំណែកឯអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍មុនឆ្នាំ២០១៥ ត្រូវបានធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី ដោយប្រើប្រាស់មូលដ្ឋាននៃការគណនារបបសន្តិសុខសង្គមប្រចាំខែ ផ្អែកលើប្រព័ន្ធបៀវត្ស ដែលត្រូវបានកែសម្រួល ក្រោយឆ្នាំ២០១៥ ជាគោល៕

ព័ត៌មានទាក់ទង

ក្រុមសង្គមស៊ីវិលថាការគំរាមកំហែងលើសេរីភាពសារព័ត៌មាននៅកម្ពុជាមានការកើនឡើង ឯកឧត្តម ហេង សុផាន់ណារិទ្ធ៖ ប.ស.ស. ក្លាយជានិម្មិតរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន សហភាព សហព័ន្ធសហជីព និងសមាគម ធ្វើការក្នុងវិស័យការងារនៅកម្ពុជា ស្នើសុំទៅភាគីពាក់ព័ន្ធអន្តរាគមន៍ និងដោះស្រាយលើសំណើរចំនួន១៩ ចំណុច តំណាងកម្មករ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធបង្ហាញពីទុក្ខលំបាកកើតចេញពីការងារ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ស្ថាប័នចំនួន៣មានភារកិច្ចគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី“ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥” កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញា ធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្រសួងសុខាភិបាលបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អទឹកស្អាត និងអនាម័យនៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព រាជរដ្ឋាភិបាលសម្រេចបន្ថែមរបបសន្តិសុខសង្គមដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម