សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រជាពលរដ្ឋជាច្រើនសម្រុកចេញពីរាជធានី ដោយប្រើរថយន្តថាធារណៈ

12-មេសា-2025 - ម៉ោង 01:11:PM


អត្ថបទ៖ បៃតងប៉ុស្តិ៍

នៅព្រឹកថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២៥នេះប្រជាពលរដ្ឋជាច្រើនមកពីបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមចាកចេញពីរាជធានីភ្នំពេញដើម្បីវិលត្រឡប់ទៅស្រុកកំណើតក្នុងការជួបជុំគ្រួសារនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ក្នុងនោះដែរយើងសង្កេតឃើញថាប្រជាពលរដ្ឋជាច្រើនបានជ្រើសរើសយកការប្រើប្រាស់រថយន្តសាធារណៈដែលជាការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈការផ្តល់អនុសាសន៍ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនគិតប្រាក់។

នៅព្រឹកនេះប្រជាពលរដ្ឋអ្នកធ្វើដំណើរកំពុងតែមមាញឹកក្នុងការរង់ចាំប្រើប្រាស់មធ្យោបាយសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃទៅតាមទីតាំងដែលសាលារាជធានីភ្នំពេញបានរៀបចំជូនសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរផ្សេងៗគ្នា រួមាន អ្នកធ្វើដំណើរទៅខេត្ត ព្រៃវែង ស្វាយរៀង គឺត្រូប្រើប្រាស់ចំណតរថយន្តក្រុងវាលស្បូវ ចំណែខេត្តកណ្ដាល តាកែវត្រូវឡើងរថយន្តក្រុងនៅស្ថានីយ៍រថយន្តក្រុងចាក់អង្រែលើ ហើយបងប្អូនអ្នកធ្វើដំណើរទៅខេត្តកំពត កំពង់ស្ពឺ ព្រះសីហនុ និងកោះកុងត្រូវបានធ្វើដំណើរនៅស្ថានីយ៍រថយន្តក្រុងផ្លូវ ២០០៤ ជាប់របងយោធាទ័ពអាកាស ខណៈប្រជាពលរដ្ឋដែលធ្វើដំណើរទៅកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង ឧត្តមានជ័យ ត្រូវបានរៀបចំនៅស្ថានីយ៍រថយន្តក្រុងសួនឬស្សីកែវ។

អ្នកធ្វើដំណើរទៅកំពង់ធំ សៀមរាបជាដើមគឺនៅក្នុងដីឡូOCIC ជ្រោយចង្វារ ហើយប្រជាពលរដ្ឋដែលធ្វើដំណើរទៅខេត្តព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគីរីគឺត្រូវនៅស្ថានីយ៍រថយន្តក្រុងរង្វង់មូលគួចកាណុង ។

សូមបញ្ជាក់ផងដែរថាការប្រើប្រាស់រថយន្តដឹកអ្នកដំណើរសាធារណៈនេះមិនត្រូវបានតម្រូវឲ្យបង់ប្រាក់នោះទេ មិនតែប៉ុណ្ណោះសាលារាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលបានផ្ដល់ការសហការជាមួយក្រុមហ៊ុនវិស័យឯកជនក្នុងការចែកទឹកជូនដល់ប្រជាពលរដ្ឋឥតគិតថ្លៃផងដែរ៕

 

ព័ត៌មានទាក់ទង

ស្លាប់៩ និងរបួសធ្ងន់ស្រាល២០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ប្រជាពលរដ្ឋជាច្រើនសម្រុកចេញពីរាជធានី ដោយប្រើរថយន្តថាធារណៈ វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅកម្ពុជា ទទួលបានធាតុចូលសំខាន់ៗសម្រាប់គំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល រដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការ៣ចំណុច ដើម្បីរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆាំថ្មីប្រពៃណីជាតិ ក្រសួងមហាផ្ទៃណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃសម្រួលដល់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០បានតភ្លាប់ហើយនៅថ្ងៃនេះ ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្ដីពី «កម្លាំងពលកម្មនៅកម្ពុជា» រដ្ឋបាលខេត្តកំពង់ធំអនុវត្ត«យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ ៦» កម្ពុជាបញ្ជូនមន្ត្រីចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម