អត្ថបទ៖ កែវ រតនៈ
យោងតាមការចុះផ្សាយក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការគាំទ្រពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ ជាមួយការប្រមូលកៀរគរកម្លាំងសរុប និងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាន នូវ «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ ៦ » នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប ប្រវែងសរុប ១៤៤ km ឱ្យបានរួចរាល់ទាំងស្រុង នៅត្រឹមដំណាច់ឆ្នាំ២០២៦ ខាងមុខ។
គម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹត និងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ ៦ ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរ៕
រូបភាព៖ ហ្វេសប៊ុក ឯកឧត្តម នួន ផារ័ត្ន
15 ម៉ោងមុន
02-មេសា-2025 - ម៉ោង 11:15:AM
31-មិនា-2025 - ម៉ោង 11:33:AM
28-មិនា-2025 - ម៉ោង 09:25:AM