
អត្ថបទ៖ សហការ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៥៣ ២៩៦ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗ សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។
នេះបើតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ឱកាសការងារជាង៥ម៉ឺនកន្លែងនោះ ក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ចំនួន ៤០ ៧៥៣ កន្លែង វិស័យកសិកម្មចំនួន ៨៥៤៩ កន្លែង និងសេវាកម្មចំនួន៣ ៩៩៤ កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ , ខេត្តកំពង់ឆ្នាំង, រាជរាធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តរតនគីរី, ខេត្តក្រចេះ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, និងបណ្តាខេត្តផ្សេងៗទៀត។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រញាប់រួសរាន់មកដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរបស់ខ្លួនដែលមាន។ ប្រសិនបើមានចម្ងល់សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297 ឬ 1286 រៀងរាល់២៤ ម៉ោងផងដែរ។

គូសបញ្ជាក់ផងដែរថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ពោលគឺមួយឆ្នាំដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់លើកិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា ក្នុងនោះ NEA ទទួលបានអ្នកមកចុះឈ្មោះស្វែងរកការងារមានចំនួន ៤២,១១៣ នាក់។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកម្មវិធី "វេទិកាការងារ" ជាច្រើនលើកជាប្រចាំដើម្បីបង្កើតកន្លែងជួបគ្នាដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន៖ កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាប់ធំៗជាច្រើនអាចចូលរួមដាក់តាំងបង្ហាញឱកាសការងារជូនសាធារណជន។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលការងារចំនួន ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់សេវាការងារដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសផងដែរ៕



រូបភាព៖ ក្រសួងការងារ
អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម
វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ
01-មិថុនា-2026 - ម៉ោង 12:23:PM
01-មិថុនា-2026 - ម៉ោង 11:03:AM
29-ឧសភា-2026 - ម៉ោង 03:49:PM
28-ឧសភា-2026 - ម៉ោង 10:49:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា