
អត្ថបទ៖សហការ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នេះបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni) ប្រធានបេសកកម្មនៃអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ប្រចាំកម្ពុជា។
តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តម ហេង សួរ បានកោតសរសើរចំពោះអង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) ដែលតែងសហការក្នុងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាពិសេសតាមរយៈកម្មវិធី PROMISE។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) បានរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់អភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់នូវការគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយគម្រោងកម្មវិធីរបស់អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC)។
ជាការឆ្លើយតប លោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni) បានបង្ហាញនូវវឌ្ឍនភាពការងារ និងលទ្ធផលជាវិជ្ជមាន ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនេះ ក្នុងភាពជាដៃគូការងាររួមគ្នា អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) បានបង្ហាញពីសុទិដ្ឋិនិយមក្នុងការបន្តកិច្ចសហប្រតិបត្តិការទាំងកិច្ចការយុទ្ធសាស្ត្រ និងបច្ចេកទេសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានានូវប្រសិទ្ធភាព និងការសម្រេចគោលដៅក្នុងកិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា៕




រូបភាព៖ ក្រសួងការងារ
យោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឥតដាច់ស្ទើរពេញមួយយប់
អ្នកនាំពាក្យក្រសួងការជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាកម្ពុជាបើកការបាញ់ប្រហារមុនទៅលើកងទ័ពខ្លួន
រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសន្និសីទស្តីពី « គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» លើកទី៧ នៅសិង្ហបុរី
អង្គការ សមាគម សហជីព និងសហគមន៍នៅកម្ពុជាជាង២០០ ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ
ក្រសួងការពារជាតិកម្ពុជាបដិសេដការចុះផ្សាយថាកម្ពុជាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធាថៃជាន់ផ្ទុះ និងរងរបួសធ្ងន់
ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង (TMAC)របស់ថៃបើកកិច្ចប្រជុំរួមគ្នា ដើម្បីបន្តពិភាក្សាលម្អិតអំពីតំបន់សាកល្បងក្នុងតំបន់អាទិភាព
ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះទៅពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ភាគីថៃ ឱ្យបង្ហាញសុឆន្ទៈក្នុងការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធីប្រកបដោយការអត់ធ្មត់
អភិបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យអភិបាលខេត្តស្រះកែវ ប្រទេសថៃ អត់ធ្មត់ ខណៈមានការតវ៉ាចំពោះ ការសាងសង់ជម្រកបណ្តោះអាសន្ន
08-ធ្នូ-2025 - ម៉ោង 11:09:AM
21-វិច្ឆិកា-2025 - ម៉ោង 09:48:AM
18-វិច្ឆិកា-2025 - ម៉ោង 10:05:AM
11-វិច្ឆិកា-2025 - ម៉ោង 10:24:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា