សារព័ត៌មានបៃតងប៉ុស្តិ៍

អាកាសធាតុនៅកម្ពុជានៅបន្តធ្លាក់ត្រជាក់រហូតដល់ពាក់កណ្តាលខែមករា

12-មករា-2026 - ម៉ោង 10:28:AM

ដោយៈ វិចិត្រ

 

តាមរយៈ ព្រឹត្តិបត្រព័ត៌មាន ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និង​ឧតុ​និ​យ​ម​ ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះបានឱ្យដឹងថា អាកាសធាតុ​នឹង​បន្ត​​ធ្លាក់ត្រជាក់រហូតដល់ពាក់កណ្តាលខែមករាខាងមុខ តែពុំមានភ្លៀង​ធ្លាក់នៅទូទាំង​ប្រទេ​ស​។

 

នៅតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា​៣០°C។ ខ្យល់ បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម៥ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

 

សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា១៤°C និងសីតុណ្ហភាពមធ្យមអតិបរមា​២៨°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៦ម៉ែត្រ វិនាទី។ ខេត្តឧត្តរ​មានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។

 

រីឯនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិ​បរមា​៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។

 

ជាមួយគ្នានេះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

ព័ត៌មានទាក់ទង

ហ្វូងសត្វក្ងោកបៃតងចំនួន២០ក្បាលត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃប្រទះឃើញបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថានបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន១០០០បង្គោលនៅឆ្នាំ២០២៥ ដើម្បីធានាការគ្រប់គ្រងតំបន់ធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព អាកាសធាតុនៅកម្ពុជានៅបន្តធ្លាក់ត្រជាក់រហូតដល់ពាក់កណ្តាលខែមករា ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ បានធ្វើឱ្យប៉ះពាល់ប្រជាជនចំនួន​៣,៧៤២គ្រួសារ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ ជំ​នន់ទឹកភ្លៀងបានធ្វើឱ្យជន់លិចសង្កាត់ចំនួន៣នៃក្រុងពោធិ៍សាត់ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រកួតប្រជែងគំនូរកេសរកូល នៅចុងខែវិច្ចិកា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម