សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង​ និងយកគ្រឿងចក្រកាយដី​ សំរាមដើម្បីរំដោះទឹក​លិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦​

30-កញ្ជា-2025 - ម៉ោង 04:30:PM

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រដ្ឋបាលក្រុងសៀមរាប ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦។

 

ជាមួយនឹងការចុះពិនិត្យនេះ​ ក៏បានយកគ្រឿងចក្រកាយបើកមុខទឹកនៅតាមប្រឡាយ ដើម្បីរំដោះការជន់លិចផ្លូវជាតិលេខ៦ចំណុចសង្កាត់ស្រង៉ែ និងកាយរំដោះការជន់លិចចម្ការឈើទាលអនុស្សាវរីយ៍កាកបាទក្រហមកម្ពុជា (ក្បែរសួនរុក្ខជាតិអង្គរ)ផងដែរ។

 

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ដែលបានសាងសង់​ ឬចាក់អាចម៍ដីបំពេញក្បាលដីរបស់ខ្លួន​ សូមធ្វើការរៀបចំសាងសង់ប្រឡាយ​ ឬដាក់លូឱ្យបានត្រឹមត្រូវជៀសវាងការរាំងស្ទះផ្លូវទឹកហូរ។ ម្យ៉ាងទៀតក៏សូមអំពាវនាវដល់បងប្អូនប្រជាពលដ្ឋផងដែរ​អំពីការវេខ្ចប់សំរាម​ ឬចោលសំរាមក្នុងប្រព័ន្ធបង្ហូរទឹក​ ឬប្រឡាយដែលធ្វើឱ្យរាំងស្ទះមុខទឹកពុំអាចហូរបាននិងធ្វើឱ្យជន់លិចហេដ្ឋារចនាសម្ព័ន្ធ​ និងផ្ទះបងប្អូនប្រជាពលរដ្ឋ៕ ប្រភពរដ្ឋបាលខេត្តសៀមរាប

 

ព័ត៌មានទាក់ទង

ហ្វូងសត្វក្ងោកបៃតងចំនួន២០ក្បាលត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃប្រទះឃើញបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថានបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន១០០០បង្គោលនៅឆ្នាំ២០២៥ ដើម្បីធានាការគ្រប់គ្រងតំបន់ធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព អាកាសធាតុនៅកម្ពុជានៅបន្តធ្លាក់ត្រជាក់រហូតដល់ពាក់កណ្តាលខែមករា ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ បានធ្វើឱ្យប៉ះពាល់ប្រជាជនចំនួន​៣,៧៤២គ្រួសារ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ ជំ​នន់ទឹកភ្លៀងបានធ្វើឱ្យជន់លិចសង្កាត់ចំនួន៣នៃក្រុងពោធិ៍សាត់ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រកួតប្រជែងគំនូរកេសរកូល នៅចុងខែវិច្ចិកា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម