
អត្ថបទ៖ កែវ រតនៈ
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាបានរងឥទ្ធិពលព្យុះ ដែលធ្វើឱ្យមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើន រាយប៉ាយទូទាំងប្រទេសហើយបានបង្កឱ្យមានជំនន់ទឹកភ្លៀងក្នុងខេត្តចំនួន៨របស់កម្ពុជា។ ខេត្តទាំង៨ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះរួមមានខេត្តកំពង់ធំ, ព្រៃវែង,បន្ទាយមានជ័យ, រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងសៀមរាប។ តែទោះជាយ៉ាងណាស្ថានភាពជំនន់នៅពេលនេះ មិនធ្ងន់ធ្ងរនោះទេ ហើយក៏មិនទាន់បង្កឱ្យមនុស្សស្លាប់ដែរ។
លោកបន្តថា ជារៀងរាល់ឆ្នាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតែងតែត្រៀមពង្រឹងសមត្ថភាពដើម្បីឆ្លើយតបជាមួយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសគឺគ្រោះទឹកជំនន់ដែលកើតមានឱ្យទាន់សភាពការណ៍រួមទាំងរៀបវិធានការដើម្បីកាត់បន្ថយគ្រោះមហន្តរាយនេះផងដែរ។
លោក សុទ្ធ គឹមកុលមុនី បន្ថែមថា ទឹកជំនន់តែងតែកើតឡើងនៅចន្លោះពីខែសីហា ដល់ខែតុលា ដោយឡែកសម្រាប់ទឹកភ្លៀងភាគច្រើនគឺកើតឡើងនៅចន្លោះខែកញ្ញានិងខែតុលា។
ហើយតាមលោក សុទ្ធ គឹមកុលមុនី គិតត្រឹមថ្ងៃទី ២៥ ខែកញ្ញា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ស្រុកចំនួន ២៥ ឬស្មើ ៧៧ឃុំ ស្ថិតក្នុងខេត្តចំនួន៨ រួមមាន កំពង់ធំ, ព្រៃវែង,បន្ទាយមានជ័យ, រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងសៀមរាប។ គ្រោះមហន្តរាយនេះ បានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ៧ ៥០៣គ្រួសារ ក្នុងនោះ ៥គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅទីទួលសុវត្ថិភាព និងប៉ះពាល់ផ្ទះ ៤ ៥៥៦ខ្នង។ ចំណែក ដំណាំស្រូវបានរងប៉ះពាល់ ៥ ០៤៧ហិកតា ក្នុងនោះខូច ១ ០៩៦ហិកតា, ប៉ះពាល់ដំណាំរួមផ្សំ ១ ៨៣២ហិកតា និងបាក់ច្រាំងចំនួន ២កន្លែង ស្មើនឹង ៨៦៥ម៉ែត្រ៕



រូបភាព៖ មន្ទីរព័ត៌មានខេត្តរតនគិរី
ហ្វូងសត្វក្ងោកបៃតងចំនួន២០ក្បាលត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃប្រទះឃើញបទល្មើសធនធានធម្មជាតិ
ក្រសួងបរិស្ថានបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន១០០០បង្គោលនៅឆ្នាំ២០២៥ ដើម្បីធានាការគ្រប់គ្រងតំបន់ធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព
អាកាសធាតុនៅកម្ពុជានៅបន្តធ្លាក់ត្រជាក់រហូតដល់ពាក់កណ្តាលខែមករា
ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ បានធ្វើឱ្យប៉ះពាល់ប្រជាជនចំនួន៣,៧៤២គ្រួសារ
ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ
ជំនន់ទឹកភ្លៀងបានធ្វើឱ្យជន់លិចសង្កាត់ចំនួន៣នៃក្រុងពោធិ៍សាត់
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ
ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រកួតប្រជែងគំនូរកេសរកូល នៅចុងខែវិច្ចិកា
13-មករា-2026 - ម៉ោង 11:44:AM
13-មករា-2026 - ម៉ោង 10:21:AM
12-មករា-2026 - ម៉ោង 10:28:AM
21-វិច្ឆិកា-2025 - ម៉ោង 11:39:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា