សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ស្លាប់៥ និងរបួស១១នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣០ កញ្ញា

30-កញ្ជា-2025 - ម៉ោង 04:17:PM

ដោយ៖ វិចិត្រ

 

យ៉ាងហោចណាស់មនុស្សចំនួន៥នាក់បានស្លាប់ និងរងរបួសចំនួន១១នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

 

តាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ដែលចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥បានកើតឡើងចំនួន ៧លើក (យប់ ៣លើក) បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់) រងរបួសសរុប ១១នាក់ (ស្រី ០នាក់) រងរបួសធ្ងន់ ៤នាក់ (ស្រី ០នាក់) រងរបួសស្រាល ៧នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព៩នាក់ (យប់ ៨នាក់)។

 

របាយការណ៍ខាងលើបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៧លើក (ស្លាប់ ៥នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ៧នាក់)៕

 

ព័ត៌មានទាក់ទង

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ពីបទ ឃាតកម្ម នាយប៉ុស្តិ៍ពោធិ៍អង្គ្រងដែលបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតត្រូវបានបញ្ជូនទៅកាន់តុលាការ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប.ស.ស.ផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម” ស្លាប់៥ និងរបួស១១នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣០ កញ្ញា ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់ អុកស្វាម រៀបចំវេទិកាថ្នាក់តំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម