សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សមាគមCCFC បានចេញលទ្ធផលក្រោយពីបញ្ចប់ការរៀបចំទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤

13-មិនា-2025 - ម៉ោង 02:54:PM

អត្ថបទ៖ សំនៀង

យោងតាមរបាយការណ៍ដែលបានផ្ដល់ឱ្យដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានឱ្យដឹងថា នៅក្នុងការរៀបចំទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្នុងឆ្នាំ២០២៥នេះ សមាគមសម្ព័ន្ធសហគមន៍ កសិករកម្ពុជា បានសហការជាមួយនឹងអង្គការដៃគូ និងសមាជិកសមាជិការ នៅតាមតំបន់គោលដៅ បានរួមសហការគ្នាប្រារព្ធទិវាអរន្តជាតិនារី ក្រោមមូលបទ«សាមគ្គីភាពដើម្បីយេនឌ័រ និងភាពអង់អាចរបស់ស្រ្តី» នៅក្នុងខេត្តគោលដៅចំនួន៧ ក្នុងនោះមានខេត្តកោះកុង កំពង់ស្ពឺ ស្វាយរៀង កំពត ត្បូងឃ្មុំ សៀមរាប និងខេត្តព្រះវិហារ ដោយឡែកក្នុងនោះមានខេត្តសៀមរាប និងខេត្តកំពង់ស្ពឺបានធ្វើនៅ២ទីតាំងផ្សេងគ្នា។

 

ជាលទ្ធផលឃើញថា ចំនួនអ្នកចូលរួមសរុបនៅក្នុងការប្រារព្ធទិវានេះដែលបានធ្វើឡើងចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ធ្វើនៅ០៩ទីតាំងផ្សេងគ្នា និងមានអ្នកចូលរួមសរុបចំនួន ២២៥៣នាក់ ក្នុងនោះមានស្រីចំនួន១៤០៣នាក់ ក្រុមយុវកសិករមានចំនួន ៩៨៦នាក់ ដែលបានមកពីសហគមន៍ចំនួន២៨សហគមន៍ និង១១ក្រុមស្ត្រីផងដែរ។

 

នៅក្នុងការរៀបចំទិវានេះក៏មានការចូលរួមពីសំណាកអភិបាលខេត្តរងមួយចំនួនដូចជា លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង ក្រៅពីនោះក៏មានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធមួយចំនួន និងអភិបាលរងស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន អង្គការដៃ កសិករ និងយុវកសិករផងដែរ។

 

សូមបញ្ជាក់ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ នេះធ្វើឡើងក្នុងគោលបំណងធំៗចំនួន៣៖

១. ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១៤ នៃការទទួលស្គាល់ជាសកលសិទ្ធិនារីអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយអំពីច្បាប់បទដ្ឋានគតិយុទ្ធជាតិ អន្តរជាតិក្នុងការបង្កើនការយល់ដឹងអំពី ការលើកកម្ពស់សិទ្ធិនារី ។

២. ដើម្បីផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយទៅលើក្របខ័ណ្ឌគោលនយោបាយជាតិ ពីកម្មវិធីគាំពាសង្គម និងពង្រឹងសិទ្ធិស្ត្រីក្នុងការទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់ ធានាអភិបាលកិច្ចដីធ្លី ប្រកបដោយសមធម៌យេនឌ័រ និងទប់ស្កាត់ការបណេ្តញចេញដោយបង្ខំ។

៣. ដើម្បីរៀបចំតស៊ូមតិសម្រាប់ការលុបបំបាត់ទំនៀមទំលាប់ប្រពៃណីដែលបង្កគ្រោះថ្នាក់ និងបង្កើនភាពអង់អាចតាមរយៈតំណាងរបស់ស្រ្ដីក្នុងការដឹកនាំ និងការសម្រេចចិត្តតាមសហគមន៍មូលដ្ឋានរបស់ពួកគាត់៕

 

ព័ត៌មានទាក់ទង

ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្ដីពី «កម្លាំងពលកម្មនៅកម្ពុជា» រដ្ឋបាលខេត្តកំពង់ធំអនុវត្ត«យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ ៦» កម្ពុជាបញ្ជូនមន្ត្រីចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ ក្រសួងចំនួនបីបើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង អគ្គនាយក ប.ស.ស. បន្តចុះទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យលើរំហូរនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. រដ្ឋបាលរាជធានីភ្នំពេញប្រកាសពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់មហាវិថីព្រះនរោត្តម រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទកំណាត់ផ្លូវចំនួន២​ខ្សែមួយចំហៀង ចាប់ពីថ្ងៃទី២៥ខែមីនាតទៅ ដើម្បី​សាង​​សង់ពង្រីកបន្ថែម ស្ថានីយបូមទឹក ប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យ បន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៤ចំណុចដើម្បីកម្ចាត់ជំងឺរបេង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម