សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការងារជំរុញឱ្យគ្រិះស្ថាន សហគ្រាស កម្មករ និយោជិត លើកកម្ពស់សុខុមាលភាពតាមរយៈការកាត់ប​ន្ថយហានិភ័យនៃជំងឺមិនឆ្លង

27-គុម្ភះ-2025 - ម៉ោង 10:21:AM

អត្ថបទ៖ កែវ រតនៈ

នេះបើយោងតាមសេចក្តីណែនាំ ស្តីពី​ការ​លើក​កម្ពស់​ឥរិយាបថ​រស់នៅប្រកបដោយសុខុមាលភាពរបស់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះសា្ថន ដែលចេញនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជជីវៈ ។

សេចក្តីណែនាំ តម្រូវឱ្យម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់​ ត្រូវ​អនុវត្ត​វិធានការណ៍សុខាភិបាល​ដូច​ខាង​ក្រោម៖ទី១ ​ត្រូវ​រៀប​ចំ​ឱ្យមានការផ្តល់សេវាពិនិត្យ និង​ព្យាបាល​បឋម​នៅ​តាមសហគ្រាស គ្រឹះស្ថាន សម្រាប់ កម្មករនិយោជិតរបស់ខ្លួនដោយជំរុញការបណ្ដុះបណ្តាល និង​អប់រំ​ដល់កម្មករនិយោ​ជិត​​អំពី​ភាព​ចាំ​បាច់​នៃឥរិយាបថរស់​នៅ​ប្រកប ដោយសុខុមាលភាព ដើម្បីអាចចជៀសផុតពីជំងឺមិនឆ្លងដែល​បណ្តាលមកពីរបបអាហារគ្មាន សុខុមាលភាព កង្វះសកម្មភាពរាងកាយរាប់បញ្ចូលទាំងការធ្វើលំហាត់ប្រាណ ការប្រើប្រាស់ ផលិតផលថ្នាំជក់ និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។ ចាក់​ផ្សាយសារសំឡេង ឬវីដេអូអប់រំ និងបិទផ្សាយផ្ទាំងព័ត៌មានអំពីវិធានការបង្ការជំងឺមិនឆ្លង នានា​នៅ​តាមទីតាំងដែលកម្មករនិយោជិតងាយមើលឃើញ ស្តាប់ឮ និងអានបាន ដូចជា នៅតាម ច្រកចេញ-ចូល ឬនៅក្នុងអគារផលិតកម្ម បន្ទប់ប្រជុំ គិលានដ្ឋាន អាហារដ្ឋាន ឬកន្លែងបរិភោគ អាហារជាដើម។ ត្រូវផ្ដល់ភេសជ្ជៈអនាម័យ​​ឱ្យ​​បានគ្រប់គ្រាន់ដល់កម្មករនិយោជិត និងត្រូវហាមឃាត់ដាច់ខាតការយក ចូល​ទី​កន្លែង​ធ្វើការ ឬផ្តល់ឱ្យកម្មករនិយោជិតក្នុងម៉ោងធ្វើការ​នូវភេសជ្ជៈមានជាតិស្រវឹង។ ចាត់​វិធានការតាមដានស្ថានភាពសុខុមាលភាព​របស់កម្មករនិយោជិតជាប្រចាំ និងលើកទឹកចិត្តឱ្យ កម្មករនិយោជិត ប្រកាន់យកឥរិយាបថរស់នៅប្រកប​​ដោយសុខុមាលភាព ដូចជាការអនុវត្តរបប អាហារសុខភាព ធ្វើសកម្មភាពរាងកាយឱ្យបានគ្រប់គ្រាន់ ជៀស​​វាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។

សម្រាប់កម្មករនិយោជិតវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព និងសុខភាពការងារផ្នែកឥរិយាបថការងារ និង វិធានការសុខាភិបាលស្ដីពីឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព អនុវត្តរបបអាហារសុខភាព ដោយត្រូវកាត់បន្ថយការប្រើប្រាស់អំបិល (រួមទាំង ទឹកត្រី ទឹកស៊ីអីវ ប្រហុក ផ្អក កាពិ ប៊ីចេង ម្សៅស៊ុប ប្រេងខ្យង), ស្ករ, ខ្លាញ់ (ខ្លាញ់សត្វ ឬខ្លាញ់កែច្នៃ) ឬប្រេង នៅពេលចម្អិន ឬពេលបរិភោគអាហារ  កាត់បន្ថយការទទួលទានអាហារដែលមានជាតិប្រៃ ដូចជាគ្រឿងជ្រក់ ឬត្រាំ សាច់ក្រក ទឹកប្រហុក ត្រីងៀត និងអាហារផ្អាប់ផ្សេងៗ  កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និងអាហារដែលមានផ្ទុកជាតិស្ករច្រើន កាត់បន្ថយការពិសាគ្រឿងស្រវឹងឱ្យបានជាអតិបរមា ចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ ដូចជាបារី បារីអេឡិចត្រូនិច និងស៊ីហ្សាជាដើម ទទួលទានទឹកស្អាតឱ្យបានយ៉ាងតិច ២លីត្រ ក្នុង១ថ្ងៃ ទទួលទានបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិ ជំនួសអាហារកញ្ចប់ អាហារទាន់ចិត្ត ឬអាហារ កែច្នៃ ដែលមានជាតិស្ករ អំបិល ខ្លាញ់ ឬប្រេងច្រើន ទទួលទានអាហារមួយចំនួន ដូចជា ស្ងោរ ឬចំហុយ ចៀសវាងអាហារបំពង ចៀន ដែលប្រើប្រាស់ ខ្លាញ់សត្វ ឬខ្លាញ់កែច្នៃ ចូលរួមធ្វើសកម្មភាពរាងកាយឱ្យបានទៀតទាត់ តាមរយៈការលេងកីឡា ដូចជា បាល់ទាត់ វាយសី ឬបាល់បោះ និង/ឬ ការធ្វើលំហាត់ប្រាណជាប្រចាំយ៉ាងហោចណាស់ ៣០នាទី ក្នុង ១ថ្ងៃ ដូចជា ដើរលឿន រត់ ហែលទឹក ជិះកង់ រាំ ការលើកទម្ងន់ ការអាវ៉ង់ យោហ្គាល ៕

 

ព័ត៌មានទាក់ទង

រដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការ៣ចំណុច ដើម្បីរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆាំថ្មីប្រពៃណីជាតិ ក្រសួងមហាផ្ទៃណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃសម្រួលដល់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០បានតភ្លាប់ហើយនៅថ្ងៃនេះ ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្ដីពី «កម្លាំងពលកម្មនៅកម្ពុជា» រដ្ឋបាលខេត្តកំពង់ធំអនុវត្ត«យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ ៦» កម្ពុជាបញ្ជូនមន្ត្រីចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ ក្រសួងចំនួនបីបើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង អគ្គនាយក ប.ស.ស. បន្តចុះទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យលើរំហូរនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស.
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម