
ដោយ៖ វិចិត្រ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ បន្ទាប់ពីការផ្ញើលិខិតអញ្ជើញលើកទីមួយកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានភាគីទាត់ចោល។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចំពោះការផ្ញើនូវលិខិតអញ្ជើញជាលើកទីពីរនេះ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២របស់ថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។
កាលពីថ្ងៃទី៣០ ខែកញ្ញា យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញម្តងរួចហើយទៅយោធភូមិភាគទី២ របស់ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលតាមការគ្រោងទុកគឺនឹងត្រូវរៀបចំធ្វើចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែត្រូវបានអាកខានដោយសារតែភាគីថៃមិនបានឆ្លើយតបតាមអញ្ជើញ៕
ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះទៅពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ភាគីថៃ ឱ្យបង្ហាញសុឆន្ទៈក្នុងការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធីប្រកបដោយការអត់ធ្មត់
អភិបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យអភិបាលខេត្តស្រះកែវ ប្រទេសថៃ អត់ធ្មត់ ខណៈមានការតវ៉ាចំពោះ ការសាងសង់ជម្រកបណ្តោះអាសន្ន
ក្រសួងការពារជាតិកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរទៅកាន់ភាគីថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិជោគជ័យ
អ្នកនាំពាក្យក្រសួងការងារទាត់ចោលការផ្សាយរបស់ក្រុមប្រឆាំងក្រៅប្រទេសថា "មានការឃុំខ្លួនកម្មករ" ថាជារឿងភូតកុហក
ឆ្លើយតបទៅកាន់ភាគីថៃ មេភូមិភាគទី៥កម្ពុជាថា កិច្ចប្រជុំ RBC មិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះទៅពិនិត្យទីតាំងរងផល់ប៉ះពាល់ដោយសារការទម្លាក់គ្រាប់MK84
ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងជាក់ស្តែងចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីតាមដានស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ
10-តុលា-2025 - ម៉ោង 11:27:AM
09-តុលា-2025 - ម៉ោង 03:35:PM
08-តុលា-2025 - ម៉ោង 10:27:AM
06-តុលា-2025 - ម៉ោង 02:50:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា