សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សម្តេចតេជោ ហ៊ុន សែន ៖  ព្រឹទ្ធសភានឹងផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតពីភូមិភាគ មកជាមណ្ឌលបោះឆ្នោតវិញ

8 ម៉ោងមុន

អត្ថបទ៖ វិចិត្រ

 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា ព្រឹទ្ធសភាកំពុងពិចារណាអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការងាររបស់ខ្លួន និងឱ្យមានការទទួលខុសត្រូវជាក់លាក់នៅមណ្ឌលដែលខ្លួនឈរឈ្មោះ។ ការលើកឡើងរបស់សម្តេចប្រធានព្រឹទ្ធសភាបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។

 

សម្តេចបានតេជោ ហ៊ុន សែន ថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធភា បានចែងចែកជាភូមិភាគ ដែលធ្វើឱ្យសមាជិកព្រឹទ្ធសភាពហាក់ពុំមានភាពជាក់លាក់ទៅលើខេត្តដែលខ្លួនទទួលខុសត្រូវ។ សម្តេចថ្លែងឱ្យដឹងទៀតថា សម្តេចបានផ្តួចផ្តើមគំនិត និងបានពិភាក្សាជាបឋមជាមួយនឹងថ្នាក់ដឹកនាំមួយចំនួនថានឹងយកប្រព័ន្ធវិធីបោះឆ្នោតតាមរដ្ឋសភា ដោយកំណត់យកខេត្តធ្វើជាមណ្ឌល ហើយមិនយកភូមិភាគទៀតទេ ដែលការណ៍នេះនឹងត្រូវកំណត់ជាក់ច្បាស់នូវការទទួលខុសត្រូវទៅលើខេត្តរៀងៗខ្លួនរបស់សមាជិកព្រឹទ្ធសភានីមួយៗ។

 

សម្តេចថ្លែងយ៉ាងដូច្នេះថា«ជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់  ហើយតាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងដែលខ្លួនចុះទៅមូលដ្ឋាន ខ្ញុំមិនចង់ឱ្យសមាជិកព្រឹទ្ធសភាដេកស៊ីប្រាក់ខែនៅភ្នំពេញទេ។ អ៊ីចឹងឥឡូវដោយសារមួយភូមិភាគមានដល់ទៅ៦ខេត្ត ហើយសមាជិ(ព្រឹទ្ធសភា)មាន៦នាក់ អ៊ីចឹងឥឡូវអ្នកណាទៅខេត្តណា អ្នកណាទៅខេត្តណា វាលំបាក ដូច្នេះហើយបានជាកំពុងតែមានការគិតគួរធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ព្រោះឥឡូវតើអ្នកណាតំណាងឱ្យចុះទៅធ្វើនៅខេត្តណា វិធីដែលល្អជាងគេតាមគំនិតដែលផ្តួចផ្តើម និងការពិភាក្សាជាបឋមជាមួយនឹងថ្នាក់ដឹកនាំមួយចំនួនថាយកប្រព័ន្ធវិធីបោះឆ្នោតតាមរដ្ឋសភាតែម្តងទៅ យកខេត្តធ្វើជាមណ្ឌល ដោយមិនយកភូមិភាគទៀតទេ យកខេត្តធ្វើជាមណ្ឌល។ ឧទាហរណ៍ថាខ្ញុំមកឈរនៅខេត្តព្រះវិហារ គឺច្បាស់ថាខេត្តព្រះវិហារខ្ញុំត្រូវតែមកខេត្តព្រះវិហារឱ្យវាជាក់លាក់»។

 

សម្តេចប្រធានព្រឹទ្ធសភាក៏បានបញ្ជាក់ផងដែរថា ការធ្វើវិសោធនាកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយរៀបចំបែងចែកមណ្ឌលឡើងវិញ ពី៨ភូមិភាគទៅជា២៥មណ្ឌលបោះឆ្នោត ដែលនឹងត្រូវធ្វើឡើងនៅក្នុងកញ្ញា ឬខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។

 

ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិដែលមានសមាជិកចំនួន ៦២ រូប ដោយក្នុងនោះមានសមាជិកចំនួន ៥៨ រូបត្រូវបានបោះឆ្នោតជ្រើសតាំងជារៀងរាល់ ៦ ឆ្នាំម្តង ដោយសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ៕

 

 

ព័ត៌មានទាក់ទង

សម្តេចតេជោ ហ៊ុន សែន ៖  ព្រឹទ្ធសភានឹងផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតពីភូមិភាគ មកជាមណ្ឌលបោះឆ្នោតវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សួរចំអកឡកឡាយទៅកាន់ភាគីថៃថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន? វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថា ពលរដ្ឋច្រើនលើសលប់ពេញចិត្តចំណាត់ការរដ្ឋាភិបាលកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋមន្ត្រីការបរេទសកម្ពុជា​ ពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ដល់អង្គទូតបរទេសប្រចាំកម្ពុជា ប្រមុខក្រសួងការពារជាតិកម្ពុជា ឆ្លើយតបការលើកឡើងថា«កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបើកកិច្ចប្រជុំស្តីពី “ការអនុវត្តកិច្ចការសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប.ស.ស.” ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម