សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អតីតពលករខ្មែរត្រឡប់មកពីថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារក្នុងស្រុក ទាំងការងារប្រព័ន្ធ និងក្រៅប្រព័ន្ធ

02-តុលា-2025 - ម៉ោង 09:42:AM

អត្ថបទ៖ កែវ រតនៈ

នៅក្នុងពេលអញ្ជើញបើកសិក្ខាសាលាស្ដីពី អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទោះបីជាអ្វីដែលបានផ្ដល់ជូននេះ មិនបាន១០០ភាគរយ ក៏ប៉ុន្តែការពង្រីកទីផ្សារការងារក្នុងរយៈពេលដ៏ខ្លី គឺទទួលបាននូវលទ្ធផលជាង ២៤ម៉ឺននាក់មកពីថៃ បានការងារធ្វើនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានន័យថា សុទ្ធតែជាអ្នកដែលបានធ្វើការនៅតាមរោងចក្រ ឬមួយក៏សហគ្រាសធំៗ។

ក្រៅពីនេះ ក៏មានអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណ ៦ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋានជាដើម ដែលជាការងារស្ថិតនៅក្រៅប្រព័ន្ធ។ ដូច្នេះសរុបទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលការងារក្នុងស្រុក។

នៅក្នុងនោះដែរ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងអំណរគុណដល់វិស័យឯកជន ព្រមទាំងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលកន្លងមកនេះ បានចូលរួមយ៉ាងសកម្មជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ដល់នូវឱកាសការងារយ៉ាងច្រើន ដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ខេត្តសៀមរាប រៀបចំពិព័រណ៍ការងារ នាចុងសប្ដាហ៍នេះ ដើម្បីបង្កើតឱកាសបានការងារធ្វើភ្លាមៗ CCFC រៀបចំយុទ្ធនាការ ១៦ ថ្ងៃ “ពង្រឹងភាពអង់អាចស្ត្រីជនបទ និងយុវកសិករដើម្បីប្រព័ន្ធស្បៀង” រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវឱ្យមានការគំាទ្រការកែច្នៃ ផលិតផលវិស័យជលផល ឱ្យកាន់តែមានភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ផលិតផលខ្មែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះអង្កេតត្រួតពិនិត្យ ការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងខេត្តចំនួនពីរ ពិព័រណ៍ការងារ ៣កន្លែងផ្សេងគ្នានឹងត្រូវធ្វើខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករមិនទាន់មានការងារធ្វើចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការ​ងារធ្វើភ្លាមៗ អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម