
អត្ថបទ៖ កែវ រតនៈ
កម្មវិធីពិព័រណ៍ផលិតផលខ្មែរដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ប្រារព្ធឡើងរយៈពេល៣ថ្ងៃក្នុងគោលបំណងធំៗដូចជា ប្រមូលម្តុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយ បង្ហាញសមត្ថភាព និងសក្តានុពលរបស់កម្ពុជា និងពួតដៃសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន។ ចែករំលែកចំណេះដឹង បទពិសោធ និងទស្សនៈ ពីភាគីពាក់ព័ន្ធនានា ដើម្បីយល់ដឹងបន្ថែមពីផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ន និងយល់កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាប្រយោជន៍ជាតិ ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ចូលរួមជំរុញ គាំទ្រ ការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ក្រោមស្មារតី «ខ្មែរធ្វើបាន» បង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចជាតិ។ និងផ្តល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម។
អ្នកស្រី ឆាយ សុខន មកពីតំបន់ចោមចៅ រាជធានីភ្នំពេញបានប្រាប់បៃតងប៉ុស្តិ៍ថាអ្នកស្រីពិតជារំភើបដែលឃើញផលិតផលខ្មែរដាក់លក់ព្រមៗគ្នាជាច្រើនស្ដង់នៅពេលនេះព្រោះថា អ្នកស្រីធ្លាប់តែឃើញការតាំងពិព័រណ៍ ដែលមានចម្រុះគ្នាមានទាំងផលិតផលខ្មែរ និងបរទេស តែពេលនេះគឺមានការតាំងពិព័រណ៍ដែលមានតែ ផលិតផលខ្មែរសុទ្ធគឺពិតជាពិសេស។ អ្នកស្រីបញ្ជាក់ថាអ្នកស្រីបានដើរទស្សនា និងពិនិត្យអស់ជាច្រើនម៉ោងប៉ុន្តែមិនមានការបន្លំយកផលិតផលប្រទេសផ្សេងមកដាក់លក់ ហើយប្រាប់ថាជាផលិតផលរបស់ខ្មែរនោះទេព្រោះគ្រាប់ស្ដង់ទំនិញទាំងអស់គឺបានបង្ហាញយ៉ាងច្បាស់ពីប្រភព និងវត្ថុធាតុដើមដែលផលិតពោលគឺពិតជារបស់ខ្មែរប្រាកដមែន។
អ្នកស្រី សុ ចិត្រា ជាម្ចាស់ផលិកម្ម ឆាដា គ្រុប បានប្រាប់បៃតង ប៉ុស្តិ៍ថាការតាំងពិព័រណ៍នេះគឺជាឱកាសល្អមួយដែលនាំឱ្យប្រជាពលរដ្ឋខ្មែរបានស្គាល់កាន់តែច្បាស់ថាខ្មែរអាចផលិតផលិតផលបានច្រើននិងមានគុណភាពអាចប្រកួតប្រជែងជាមួយផលិតផលបរទេសបានទៀតផង។ អ្នកស្រីបន្តថា ប្រសិនបើខ្មែរគាំទ្រផលិតផលខ្មែរកាន់តែច្រើននោះគឺដូចជាជួយដល់ជីវភាពប្រជាពលរដ្ឋខ្មែរដែលជាអ្នកផលិតឱ្យកាន់តែប្រសើរឡើង។
កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមស្មារតី «ខ្មែរធ្វើបាន» ប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកញ្ញានេះ៕




ខេត្តសៀមរាប រៀបចំពិព័រណ៍ការងារ នាចុងសប្ដាហ៍នេះ ដើម្បីបង្កើតឱកាសបានការងារធ្វើភ្លាមៗ
CCFC រៀបចំយុទ្ធនាការ ១៦ ថ្ងៃ “ពង្រឹងភាពអង់អាចស្ត្រីជនបទ និងយុវកសិករដើម្បីប្រព័ន្ធស្បៀង”
រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវឱ្យមានការគំាទ្រការកែច្នៃ ផលិតផលវិស័យជលផល ឱ្យកាន់តែមានភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ផលិតផលខ្មែរ
រដ្ឋមន្ត្រីក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះអង្កេតត្រួតពិនិត្យ ការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងខេត្តចំនួនពីរ
ពិព័រណ៍ការងារ ៣កន្លែងផ្សេងគ្នានឹងត្រូវធ្វើខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករមិនទាន់មានការងារធ្វើចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ
អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
16-តុលា-2025 - ម៉ោង 02:33:PM
14-តុលា-2025 - ម៉ោង 03:37:PM
13-តុលា-2025 - ម៉ោង 03:03:PM
10-តុលា-2025 - ម៉ោង 03:56:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា