សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងអប់រំប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៤នៅថ្ងៃនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល

30-តុលា-2024 - ម៉ោង 12:46:PM

អត្ថបទ៖ កែវ រតនៈ​

យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤បានឱ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។

ក្រសួងអ​ប់រំឱ្យដឹងទៀតថា បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខ​​​​​ជន​​មកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។

ការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី៧៤,៨៨២នាក់ ដោយត្រូវបែងចែកទៅ​​មណ្ឌលប្រឡងសរុប២៣០មណ្ឌល ត្រូវជា៥,៥៣៣បន្ទប់។

ក្នុងរយៈពេលប្រឡង២ថ្ងៃនេះ ចំនួនបេក្ខជនអវត្តមានសរុប ២,៤០៦នាក់ ស្រី៩១៥នាក់ ត្រូវជា១,៧៦ភាគរយ នៃចំនួនបេក្ខជនសរុប ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១,៩៩០នាក់ ស្រី៧៣៨នាក់ ត្រូវជា ៨២.៧១ភាគរយ នៃបេក្ខជនអវត្តមានសរុប៕

 

ព័ត៌មានទាក់ទង

មូលនិធិជាតិជំនួយសង្គមរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធគោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍  ពលករខ្មែរសម្រុកវិលចូលប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត អាជ្ញាធរកម្ពុជា-ថៃ កំពុងស្វះស្វែងរកដំណោះស្រាយ ករណីពលរដ្ឋទាំងសងខាងជាប់គាំងនៅច្រកប៉ោយប៉ែត ក្រសួងការងារដាក់ពង្រាយមន្ត្រីនៅតាមច្រកព្រំដែននានារវាងកម្ពុជា-ថៃ ដើម្បីជួយសម្រួលដល់ពលករខ្មែរវិលត្រលប់មកកម្ពុជាវិញ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្យុហយាត្រាសាមគ្គីភាព មន្រ្តីជំនាញក្រសួងការងារ បានចុះទៅដល់ និងកំពុងប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃនីមួយៗដើម្បីរង់ចាំទទួល ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិវិញ IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”   ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​»
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម